ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងអភិបាលរងខេត្ត មេបញ្ជាការយោធាខេត្ត ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មន្ទីរ-អង្គភាព ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
កិច្ចប្រជុំនេះពិភាក្សា និងឆ្លងលើរបៀបវារៈ ចំនួន៣ រួមមាន៖
១, សេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម។
២, សេចក្តីព្រាងគោលនយោបាយជាតិភាសាខ្មែរ។
៣, បញ្ហាផេ្សងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំសច្ចាប័នពី ស្ថាប័ននីតិប្បញ្ញត្តិ លើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី (OPCW) ស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការ (OPCW)។
ថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
ត្រូវនឹងថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំ Video Conference សាលាខេត្តបន្ទាយមានជ័យ៕