​ឯកឧត្តម​ ​អ៊ុំ​ ​រាត្រី​ ​អភិបាល​ ​នៃ​គណៈ​អភិបាលខេត្តបន្ទាយមានជ័យ បាន​នាំ​យក​អំណោយ​ចូលរួម​រំលែកទុក្ខ​គ្រួសារ​លោកស្រី​ ​ឡែម​ ​មុជ​ ​


ខេត្ត​បន្ទាយមានជ័យ​៖​ ​ឯកឧត្តម​ ​អ៊ុំ​ ​រាត្រី​ ​អភិបាល​ ​នៃ​គណៈ​អភិបាលខេត្ត​ ​អមដំណើរ​ដោយ​ ​លោក​ ​ឃូ​ ​ពៅ​ ​អភិបាលស្រុក​ព្រះនេត្រ​ព្រះ​ ​និង​សហការី​ ​ព្រមទាំង​ក្រុមការងារ​អនុ​សាខា​កាកបាទក្រហម​ស្រុក​ព្រះនេត្រ​ព្រះ​ ​បាន​នាំ​យក​អំណោយ​ចូលរួម​រំលែកទុក្ខ​គ្រួសារ​លោកស្រី​ ​ឡែម​ ​មុជ​ ​ដែល​មានកូន​ប្រុស​ឈ្មោះ​ ​ចំរើន​ ​រ៉ា​នី​ ​អាយុ​ ​១០ឆ្នាំ​ ​បាន​ស្លាប់​ដោយសារ​លង់ទឹក​ ​នៅ​ភូមិ​ជប់​ ​ឃុំ​ជប់វារី​ ​ស្រុក​ព្រះនេត្រ​ព្រះ​ ​ខេត្ត​បន្ទាយមានជ័យ។​ ​

​ថ្ងៃ​អង្គារ៍​ ​១៤រោច​ ​ខែអាសាឍ​ ​ឆ្នាំកុរ​ ​ឯកស័ក​ ​ព.ស២៥៦៣​ ​
​ត្រូវ​នឹង​ថ្ងៃទី៣០​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​។