ពិធី​ប្រគល់ផ្ទះ ១ ខ្នងធ្វើពីឈើ ប្រក់សង្ក័សី ទំហំ ៤ ម៉ែត្រ គុណ ៥ម៉ែត្រ ដែលជា​អំណោយ​ដ៍ថ្លៃថ្លា​របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក​បាទ​ក្រហមកម្ពុជា


គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និង​ជា​ប្រធានគណៈកម្មាធិការ​សាខាកាកបាទ​ក្រហម​កម្ពុជា​ខេត្ត បាន​ប្រគល់ផ្ទះ ១ ខ្នងធ្វើពីឈើ ប្រក់សង្ក័សី ទំហំ ៤ ម៉ែត្រ គុណ ៥ម៉ែត្រ ដែលជា​អំណោយ​ដ៍ថ្លៃថ្លា​របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក​បាទ​ក្រហមកម្ពុជា ជូនដល់​គ្រួសារ លោកស្រី វ៉ាន់ ស្រីនាង ជាស្ត្រីមេម៉ាយក្រីក្រលំបាក គ្មានផ្ទះរស់នៅ​សមរម្យ មានកូនក្នុងបន្ទុក ៤នាក់ នៅភូមិចក្រី ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ

ជាមួយនឹងការប្រគល់ផ្ទះនោះ សាខាកាកបាទក្រហមកម្ពុជាខេត្ត​បាននាំយកអំណោយជាសម្ភារៈជូនគ្រួសារ លោកស្រី វ៉ាន់ ស្រីនាង មាន អង្ករ ៥០គីឡូក្រាម .ត្រីខ ១០កំប៉ុង .មី ១កេស.ទឹកស៊ីអ៊ីវ ៦ដប.ប្រេងឆា ១ដប.សាប៊ូម្សៅ ១ថង់. ធុងទឹក ១.កន្ទេលជ័រ ០១. ឆ្នាំង ២ .ចានបាយ ៦.ស្លាបព្រា ៦.មុង ០១ .ភួយ ១ .សារុង ១ .ក្រមា ១.អាវយឺត ០២ និងថវិកា ២០ម៉ឺនរៀល ។ ជាមួយគ្នាក៍បានផ្តល់​អំណោយ​ដល់ប្រជាពលរដ្ឋចូលរួមក្នុងមួយនាក់ សារុង ១ និងក្រម៉ា ១ផងដែរ៕