ឯកឧត្តម​ ​អ៊ុំ​ ​រាត្រី​ ​អភិបាល​ ​នៃ​គណៈ​អភិបាលខេត្តបន្ទាយមានជ័យ​ ​អញ្ជើញ​ចុះ​ពិ​និ​ត​ត្យ​មេី​លប្រ​ជា​កសិករ​ប្រមូល​ផល​ស្រូវ​សែន​ក្រអូប ក្នុងស្រុកមង្គលបូរី


ខេត្ត​បន្ទាយមានជ័យ​៖​ ​ឯកឧត្តម​ ​អ៊ុំ​ ​រាត្រី​ ​អភិបាល​ ​នៃ​គណៈ​អភិបាលខេត្ត​ ​អញ្ជើញ​ចុះ​ពិ​និ​ត​ត្យ​មេី​លប្រ​ជា​កសិករ​ប្រមូល​ផល​ស្រូវ​សែន​ក្រអូប​ ​និង​សាកសួរ​ពី​តម្លៃ​ទីផ្សារ​ស្រូវ​ ​នៅក្នុង​ស្រុក​មង្គលបូរី​
​ ​
​នៅ​វាល​បឹង​ក្តី​ ​ភូមិ​បឹង​តូច​ ​ឃុំ​សឿ​ ​ស្រុក​មង្គលបូរី​ ​ខេត្ត​បន្ទាយមានជ័យ​ ​ឯកឧត្តម​ ​អ៊ុំ​ ​រាត្រី​ ​អភិបាល​ ​នៃ​គណៈ​អភិបាលខេត្ត​ ​បាន​ដឹកនាំ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ ​ចុះ​ពិ​និ​ត​ត្យ​មេី​លប្រ​ជា​កសិករ​ប្រមូល​ផល​ស្រូវ​សែន​ក្រអូប​ ​និង​សាកសួរ​ពី​តម្លៃ​ស្រូវ​ ​ដែល​ប្រជាកសិករ​បាន​លក់​ចេញ​។
​ ​
​ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម​ក៏បាន​ណែនាំ​ឱ្យ​មន្ទីរ​កសិកម្ម​ ​រុ​ក្ខាប្រ​មាញ់​ ​និង​នេសាទ​ខេត្ត​ ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ ​ជំរុញ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ការ​ប្រមូល​ផល​នេះ​ឱ្យ​បាន​ទូលំទូលាយ​ដល់​ឈ្មួញ​ទាំង​ក្នុង​ខេត្ត​ ​និង​ក្រៅ​ខេត្ត​ ​ក្នុង​គោលបំណង​ដើម្បី​ឱ្យ​មានការ​ប្រកួតប្រជែង​តំលៃ​ ​ហើយ​បើ​តាម​ការសាកសួរ​ប្រជាកសិករ​នៅ​ទីនោះ​ ​តម្លៃ​ស្រូវ​ដែល​ពួកគាត់​លក់​បាន​គិតជា​ប្រាក់​បាត​ថៃ​ចន្លោះ​ពី​ ​៩៥០០បាត​ ​ទៅ​ ​៩៧០០បាត​ ​ក្នុង​មួយ​តោន​។​
​ ​
​នា​ថ្ងៃពុធ​ ​៧កើត​ ​ខែ​ស្រាពណ៍​ ​ឆ្នាំកុរ​ ​ឯកស័ក​ ​ព.ស​ ​២៥៦៣​ ​ត្រូវ​នឹង​ថ្ងៃទី០៧​ ​ខែសីហា​ ​ឆ្នាំ២០១៩​។​